សូមថ្វាយបង្គំព្រះសម្ពុទ្ធ |
ប្រសើរបំផុតក្នុងលោកា |
ជាគ្រូនៃមនុស្សនិងទេព្តា |
ទ្រង់ត្រាស់ទេសនាប្រដៅសត្វ |
ចង្អុលឲ្យដើរផ្លូវកណ្តាល |
មាគ៌ាត្រកាលអាចកំចាត់ |
ទុក្ខភ័យចង្រៃឲ្យខ្ចាយបាត់ |
អាចកាត់សង្សារៈទុក្ខបាន។ |
សាសនាព្រះអង្គនៅសព្វថ្ងៃ |
សត្វមាននិស្ស័យពីបូរាណ |
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន |
កាន់តាមលំអានបានក្តីសុខ |
ឥតមានសុខណាស្មើក្តីស្ងប់ |
បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ |
តាំងពីលោកនេះតទៅមុខ |
ក្តីសុខនឹងមានព្រោះធម៌ស្ងប់។ |
| ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌ |
ព្រះសង្ឃបវរទាំងគ្រប់សព្វ |
រួមជាត្រៃរតន៍គួរគោរព |
ជាម្លប់ត្រជាក់នៃលោកា |
ព្រះរូបព្រះធាតុនៃព្រះពុទ្ធ |
វិសុទ្ធតាងអង្គព្រះសាស្តា |
សូមគុណត្រៃរតន៍ជួយខេមរា |
ឲ្យបានសុខាតរៀងទៅ៕៚ |
|
និពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញាណោ) |
|
ទាញយកឯកសារ  |