Buddhist Association of Cambodia
 
 
If you have any problem with this website, please contact me, Mao chi channa E-mail:info@bacambodia.org or Phone (+855) 12-801-803
i i i
Main Menu
Buddhist Association of Cambodia
 
 
i
Buddhist Association of Cambodia
អំពីពុទ្ធិកសមាគម
========================
លក្ខន្តិកៈពុទ្ធិកសមាគម
 

ធម៌នមស្សការសង្ខេប
 
VISITOR'S VIEWS
free web stats
i
Buddhist Association of Cambodia
 
មាតិកាផ្សេងៗ
========================

 
សរសេរដោយ ៖ កម្ពុជរដ្ឋ
 
សមណៈបួនពួក


កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤០២ ប្រារឰនៅថ្ងៃ រោច ខែជេស្ឋ ពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១០ ក្រោមការ ឧបត្ថម្ភរបស់ ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា ដែលមានព្រះសង្ឃចូលរួមមានចំនួន ២៨ អង្គ និង ពុទ្ធបរិស័ទ មានចំនួនប្រមាណជា ២៥០ នាក់។

ប្រធានបទគឺអំពី បុគ្គលមាន៤ ពួកដទៃទៀត គឺសមណៈ មិនកម្រើក១ សមណៈដូចផ្កាឈូក ក្រហម១ សមណៈ ដូចផ្កាឈូកស១ សមណៈជាអ្នកទន់ល្អិតល្អក្នុងពួកសមណៈ១ ។ មានន័យថា អ្នកស្ងប់ដោយកាយ វាចា ចិត្ត មិនមែន សំដៅយកអ្នកបួសប៉ុណ្ណោះទេ សូម្បីគ្រហស្ថ ក៏ឈ្មោះថា សមណៈដែរឱ្យតែមានចិត្តស្ងប់ តែទោះយ៉ាណាក៏ដោយ សមណៈ៤ យ៉ាងនេះមានតែនៅ ក្នុងព្រះពុទ្ធសាសនា ប៉ុណ្ណោះ មានសំដែងក្នុងអង្គុត្តរនិកាយចតុកនិបាត និងមហាបរិនិព្វានសូត្រ។-សមណៈមិនកំរើក សំដៅយកសមណៈ ដែលបាន សម្រេចជាសោតាបន្ន សមណៈមិនកំរើក គឺមានចិត្តមិនងាករេ ជឿស៊ុបក្នុង ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងមានសេចក្តី ប្រកាន់ភ្ជាប់នូវ សេចក្តី បរិសុទ្ធនៃសីល។ ជាងនេះទៅទៀតលោក នេះ លះបង់អស់នូវ សញ្ញោជន កិលេសបីយ៉ាង គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និង សីលព្វត្តបរាមាស លោកជាបុគ្គល ទៀងតែ នឹងបានត្រាស់ ដឹងនូវធម៌ ជាន់ខ្ពស់ទៀត មិនទៅកាន់ អបាយភូមិ៥ឡើយ។-សមណដូចជាផ្កាឈូកក្រហម បានដល់ សមណៈដែលបានសម្រេច នូវ សកទាគាមី។ សមណនេះមាន ទំនង ស្រដៀងនឹងសមណទី១ដែរ គឺលោកនេះអស់នូវ សក្កាយទិដ្ឋិ វិចិកិច្ឆា និង សីលព្វត្តបរាមាស ហើយធ្វើនូវរាគ ទោស និងមោហៈ អោយស្រាលស្តើង មកកើតក្នុងលោក នេះតែម្តងទៀត ប៉ុណ្ណោះ។ លោកប្រៀបដូចជា ផ្កាឈូក ក្រហមមិនប្រឡាក់ ដោយភក់ ហើយមិនដកជាប់ដោយទឹក បើទុកជានៅក្នុង ភក់និង ទឹកក៏ដោយ យ៉ាងណាមិញ ចិត្ត របស់លោក ក៏មិន ងាយនឹងជាប់ជំពាក់ដោយ អារម្មណ៍ជា ទីត្រេកអរ និងមិន ជាទី ត្រេកអរ។-សមណៈប្រៀបដូចជាផ្កាឈូកស សំដៅដល់ សមណៈដែលសម្រេច បានជា អនាគាមី។ លោកនេះបង់ អស់នូវ ឱរម្កាគិយសំយោជន៥ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វត្តបរាមាស កាមច្ឆន្ទ និងព្យាបាទ ហើយធ្វើ សញ្ញោជន៥ទៀតឱ្យស្រាលស្តើង ទៅបដិសន្ធិ ក្នុង ព្រហ្មលោក បរិនិព្វាន ក្នុងទីនោះមិន បានវិលត្រលប់ចាក លោកនោះ ឡើយ។ លោកប្រៀប បានដូចជាផ្កាឈូកស ធម្មតាផ្កាឈូកមិនប្រឡាក់ដោយភក់ ហើយ មិនសើម ដោយទឹកឡើយ រីឯស ជាតំណាងឱ្យ សន្តិភាពនិង ភាបរិសុទ្ធ យ៉ាងណាមិន ចិត្តរបស់លោក បរិសុទ្ធ មិន ញាប់ញរ័ដោយកិលេស និងលោកធម៍ដ៏គ្រោត គ្រាត ទាំងឡាយ ឡើយ។-សមណៈជាអ្នកទន់ល្អិតល្អ ក្នុងពួក សមណៈ សំដៅដល់ សមណៈដែលសម្រេច បាននូវភាពជា អរហន្ត។ តាមភាសាបាលីលោកប្រើ ពាក្យ ថា “សមណសុខុមាលោ” មានន័យ ថា សមណដែលមាន សេចក្តីសុខច្រើន លើសលប់។ មានសេចក្តីពន្យល់ ក្នុងអង្គុត្តរនិកាយ ចតុកនិបាត ថា “ម្នាលភិក្ខុទាំងឡាយ ភីក្ខុក្នុងសាសនានេះបាន ធ្វើឱ្យជាក់ច្បាស់នូវបញ្ញាវិមុត្តិ ចេតោវិមុត្តិដែល មិនមាន អាសវៈ ព្រោះអស់អាសាវៈ ទាំងឡាយ ដោយប្រាជ្ញាដ៏ ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន”។ សមណៈទី៤នេះលោក ធ្វើឱ្យជាក់ច្បាស់ នូវចេតោវិមុត្តិ (សមថកម្មដ្ឋាន)និង បញ្ញាវិមុត្តិ(វិបស្សនាកម្មដ្ឋាន) ដោយបញ្ញា របស់លោក ក៏បាន សម្រេចជាព្រះអរហន្ត កិច្ចទាំង១៦(សោឡសកិច្ច) គឺលោកបំពេញចប់សព្វគ្រប់ហើយ លោកជា អសេក្ខលែងសិក្សាតទៅទៀតហើយ។

នៅក្នុងថ្ងៃនេះក៏មានកម្មវិធីវេរ ព្រះត្រៃបិដក ១ចប់ ព្រម ទាំងទូ១ វចនានុក្រម បទានុក្រម រត្តនវត្ថុ ពុទ្ធបរិស័ទ ១ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅៈ The Khmer Buddhist Center Inc Melbourne ប្រទេសអូស្ត្រាលី ហើយក្រុមមិត្តព្រះធម៌មកពីរោងចក្រ ភីស៊ីស៊ីអេស(PCCS) ដឹកនាំដោយ ឧបាសិកា វ៉ាត ផុន បាននាំយកមក នូវគម្ពីរព្រះត្រៃបិដក មួយចប់អដ្ឋកថា១ចំនួននិងប្រាក់ថ្លៃទូ ៥០ $ ប្រគល់ជូន នាទីឈ្វេងយល់ព្រះពុទ្ធសាសនាដើម្បី ទុកចាត់ចែងប្រគល់ប្រគេន ចែកជូនតាមសេចក្តី ត្រូវការ របស់ព្រះសង្ឃនិងពុទ្ធបរិស័ទមកពីទីកន្លែងផ្សេងៗ។

ទាញយកព្រះធម៌សមណៈបួនពួក

Buddhist Association of Cambodia

កូដ
ចំណងជើងព្រះធម៌
ស្តាប់
190
សមណៈបួនពួកដូចម្តេច?
191
សមណៈដូចជាផ្កាឈូកក្រហមដូចម្តេច?
192
សមណៈដូចជាផ្កាឈូកសដូចម្តេច?
193
សមណៈដែលល្អិតល្អ ដូចម្តេច?
194
តើពាក្យថា សមណៈទន់ល្អិតល្អយ៉ាងណា?

ពត៌មានផ្សេងៗទៀត
i ii
CHECK MAIL: BAC  Yahoo  Gmail
. : : ! Copyright © 2009-2010 Buddhist Associateion of Cambodia, All rights reserved ! : : .