|
Buddhist Association of Cambodia
|
| |
|
| i |
i |
i |
|
|
Buddhist Association of Cambodia
|
| i |
|
Buddhist Association of Cambodia
|
| i |
|
Buddhist Association of Cambodia
|
|
 |
  |
 |
 |
នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៤០១ |
|
|
|
កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤០១ ប្រារឰនៅថ្ងៃ ៩ រោច ខែជេស្ឋ ពុទ្ធសករាជ ២៥៥៤ ត្រូវនឹង ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១០ ដែលមានប្រធានបទ អំពី បុគ្គល ៤ ពួក គឺបុគ្គលងងឹតមានងងឹតទៅខាងមុខទៀត១ បុគ្គលងងឹតមានពន្លឺប្រព្រឹត្តទៅខាង មុខ១ បុគ្គលមាន ពន្លឺតែមានងងឹតប្រព្រឹត្តទៅខាងមុខ១ បុគ្គលមានពន្លឺ មានពន្លឺប្រព្រឹត្ត តទៅខាងមុខ១។
-បុគ្គលងងឹត មានងងឹតប្រព្រឹត្តទៅខាងមុខ បុគ្គលងងឹត សំដៅយក បុគ្គលខ្វះបុណ្យ ពីអតីតកើតក្នុង នៅក្នុង ត្រកូលថោកទាប គ្មានយសសក្តិអ្វីឡើយ តែលើពីនេះទៀត បុគ្គលនោះ ដោយអំណាចនៃអវិជ្ជា ទើបប្រព្រឹត្តអាក្រក់ មានប្រព្រឹតមើលងាយអ្នកដទៃ មិនគោរពចំពោះ បុគ្គល ដែលគួរគោរពជាដើម។ មានងងិតប្រព្រឹត្តទៅខាងមុខ គឺខ្លួនធ្លាប់ ប្រព្រឹត្តអកុសលហើយ មិនបានសង្វេក នឹងអំពើ របស់ខ្លួន បែជា ព្យាយាមប្រព្រឹត្តបាប អកុសលទៅទៀត ដោយឥតកោតញរញើតឡើយ។ បុគ្គលប្រភេទនេះ បច្ចុប្បន្ន កំពុងរស់នៅដោយភាពងងឹត រឺភាពទុក្ខលំបាក ហើយចេះតែប្រព្រឹត្តឈានទៅរកភាពងងឹត (ថោកទាប ទុក្ខលំបាក) ឥត ឈប់ឈរ ដូច្នេះបុគ្គលនេះទទួល ភាពងងឹតរហូត។
-បុគ្គលមានពន្លឺតែមានងងឹតប្រព្រឹត្តទៅខាងមុខ បុគ្គលមាន ពន្លឺសំដៅយក បុគ្គល មានបុណ្យច្រើន កើតក្នុងត្រកូល ខ្ពង់ខ្ពស់ ទទួលបានសេចក្តីសុខពីទ្រព្យសម្បត្តិ។ មាន ងងឹតប្រព្រឹត្តទៅខាងមុខ សំដៅយក ប្រព្រឹត្តអាក្រក់ ដោយ ផ្លូវកាយ វាចា ចិត្ត។ សរុប សេចក្តីមក មនុស្សប្រភេទនេះ មានកំណើតស្តុកស្តមខ្ពង់ខ្ពស់ សប្បាយនឹងជីវភាព របស់ ខ្លួនដោយអំណាចបុណ្យចាស់ តែជាអកុសល គាត់មិនបាន ដឹងថា សេចក្តីសុខស្រួល បានមកពីបុណ្យឡើយ បែជាមាន សេចក្តីប្រមាទ ប្រព្រឹត្តអកុសលដេយាកាយ វាចា ចិត្ត ធ្វើឱ្យធ្លាក់ខ្លួន អាប់យសក្នុងបច្ចុប្បន្ន ហើយស្លាប់ទៅកើត ក្នុងអបាយភូមិ គឺនរក ប្រេតតិរច្ឆាន អសុរកាយ។
-បុគ្គលងងឹតមានពន្លឺប្រព្រឹត្តទៅខាងមុខ បុគ្គលងងឹត សំដៅយក បុគ្គលប្រព្រឹត្ តអាក្រក់ដោយ កាយ វាចា ចិត្ត ដោយអំណាចអកុសលរបស់គេ ក៏បានទៅកើតក្នុង ត្រកូល ថោកទាប អន់ថយ។ មានពន្លឺប្រព្រឹត្តទៅ ខាងមុខ តែដោយ ពេល ក្រោយមក ខំប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត ដោយ អំណាចអំពើល្អរបស់ខ្លួនក៏បាន សេចក្តី សុខក្នុងបច្ចុប្បន្ន ទៅអនាគតក៏បានទៅកើតក្នុងសុគតិ។ ដូចនេះបុគ្គល ប្រភេទនេះលំបាកមុនតែទទួល បានសេចក្តី សុខជា ខាងក្រោយ សមដូចពុទ្ធដិកាថា បុគ្គល ប្រព្រឹត្ត អាក្រក់ ក្នុងកាលមុន តែក្រោយមកបែមក ប្រព្រឹត្តល្អវិញ ជាបុគ្គល ធ្វើលោក នេះឱ្យ ភ្លឺស្វាងដូចព្រះច័ន្ទរូចផុតពីពពក។
-បុគ្គលមានពន្លឺ មានពន្លឺប្រព្រឹត្តទៅក្នុងខាងមុខ បុគ្គលនេះ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត ដោយ អំណាចកុសលធម៌ របស់ខ្លួន ក៏ញុំងបុគ្គលនោះឱ្យបានកំណើត ខ្ពង់ខ្ពស់ ហើយ ខំព្យាយាមប្រព្រឹត្តកុសលអំពើល្អត ទៅទៀត រមែងមាន សេចក្តីសុខក្នុងបច្ចុប្បន្នផង អនាគតផង។ ដូចនេះបុគ្គល នេះភ្លឺរហូតទាំងបច្ចុប្បន្នទាំង អនាគត។
នៅក្នុងថ្ងៃនេះក៏មានកម្មវិធីវេរ ព្រះត្រៃបិដក ១ចប់ ព្រមទាំងទូ១ វចនានុក្រម បទានុក្រម រត្តនវត្ថុ ពុទ្ធបរិស័ទ ១ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅៈ វត្តតេណ្ណិរុក្ខារាម ហៅ វត្តក្រាំងចំបក់ ភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ កម្មវិធីថ្ងៃនេះ ក្រោមការឧបត្ថម្ភរបស់ ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា និង មានការចូលរួមជា អធិបតីរបស់ លោកជំទាវ ឃុនណាង៉ាម អៀត សុខ ដែលមានព្រះសង្ឃ ចូលរួមមានចំនួន ២០ អង្គ និងពុទ្ធបរិស័ទ្ធ មានចំនួនប្រមាណជា ២៣០ នាក់។ |
ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៤០១
Buddhist Association of Cambodia
កូដ |
ចំណងជើងព្រះធម៌ |
ស្តាប់ |
|
183 |
បុគ្គលមិនប្រតិបត្តិប្រយោជន៍ខ្លួននិងអ្នកដទៃដូចម្តេច?
|
|
|
184 |
បុគ្គលមកងងឹតតែទៅខាងមុខភ្លឺដូចម្តេច?
|
|
|
185 |
បុគ្គលមកភ្លឺទៅវិញភ្លឺដូចម្តេច?
|
|
|
186 |
បុគ្គលងងឹតមានងងឹតទៅខាងមុនដូចម្តេ?
|
|
|
187 |
បុគ្គលមានពន្លឺតែងងឹតនៅខាងមុខដូចម្តេច?
|
|
|
188 |
បុគ្គលបួនពួកដទៃទៀតដូចម្តេច?
|
|
|
189 |
វិធីសាស្រ្តបែបណាអាចជួយបុគ្គលងងឹត(ទុក្ខលំបាក)?
|
|
|
|
 |
 |
 |
 |
|
| i |
ii |
|