Buddhist Association of Cambodia
 
 
If you have any problem with this website, please contact me, Mao chi channa E-mail:info@bacambodia.org or Phone (+855) 12-801-803
i i i
Main Menu
Buddhist Association of Cambodia
 
 
i
Buddhist Association of Cambodia
អំពីពុទ្ធិកសមាគម
========================
លក្ខន្តិកៈពុទ្ធិកសមាគម
 

ធម៌នមស្សការសង្ខេប
 
VISITOR'S VIEWS
free web stats
i
Buddhist Association of Cambodia
 
មាតិកាផ្សេងៗ
========================

 
សរសេរដោយ ៖ កម្ពុជរដ្ឋ
 
សម្តេចព្រះមហាសង្ឃរាជផ្តាំសួសុខទុក្ខឧកញ៉ាមហាឧបាសិកា


កាលបីថ្ងៃ ៤កើតខែ ជេស្ឋ ឆ្នាំខាល ទោស័កពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១០ ពុទ្ធិក សមាគមកម្ពុជរដ្ឋ ដឹកនាំដោយ ឯកឧត្តម ដោក ណារិន រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា និងជា អនុប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ អមដោយឯកឧត្តម ឡុច សារិន, ទិត ហ៊ុន, ម៉ាន យ៉ាន, ឧបាសិកា សន សុមន្ថា បានចូលរួមពិធីប្រគេន ប្រកាស សនីយប័ត្រ ថ្វាយសម្តេច ព្រះវ័នរត ណយ ច្រឹក , សម្តេច ព្រះឧត្តមបញ្ញា ដួង ផង់, សម្តេចព្រះឧត្តម វង្សា មួង រ៉ា ជាឧត្តមទីប្រឹក្សា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះវិហារវត្តឧណ្ណាលោម ។

ពិធីនោះមានការយាង និមន្ត និងអញ្ជើញចូលចូល រួមដោយសម្តេច ព្រះរាជាគណៈ មន្រ្តីសង្ឃ និងញោមញាតិពុទ្ធបរិស័ទជាច្រើន ព្រមទាំងមានការ អញ្ជើញចូលរួមពី ឯកឧត្តម មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាផងដែរ ។

ក្នុងឱកាសនោះ សម្តេចព្រះមហាសង្ឃរាជ បានផ្តាំផ្ងើរ សួសុខទុក្ខអំពីសុខភាពរបស់ ឧកញ៉ាមហាឧបាសិកា ញ៉ឹក ប៊ុន ថា តាមរយៈគណៈ ប្រតិភូរបស់ ពុទ្ធិកសមាគម កម្ពុជរដ្ឋ ហើយសម្តេចសូមជូនពរដល់ មហាឧបាសិកា ឱ្យមានសុខភាពរឹងមាំ ឆាប់ត្រឡប់មកមាតុប្រទេសវិញ ដើម្បីជួយចូលរួម ចំណែកបំរើជាតិ សាសនា ជាមួយ ព្រះអង្គតទៅទៀត ។ ក្នុងកម្មវិធីនោះ ពុទ្ធិកសមាគមបាន ចូលរួមប្រគេនបច្ច័យបួន សម្រាប់កម្មវិធី មានចំនួន ២០ ម៉ឺនរៀល និងកន្រ្តកផ្កាបីកន្រ្តក ។

Buddhist Association of Cambodia

ពត៌មានផ្សេងៗទៀត
i ii
CHECK MAIL: BAC  Yahoo  Gmail
. : : ! Copyright © 2009-2010 Buddhist Associateion of Cambodia, All rights reserved ! : : .