|
Buddhist Association of Cambodia
|
| |
|
| i |
i |
i |
|
|
Buddhist Association of Cambodia
|
| i |
|
Buddhist Association of Cambodia
|
| i |
|
Buddhist Association of Cambodia
|
|
 |
  |
 |
 |
សង្គហវត្ថុបួនយ៉ាង |
|
|
|
កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៣៩ ប្រារឰនៅថ្ងៃ ១១រោច ខែពិសាខ ពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី ០៩ ខែ ឧសភា ឆ្មាំ ២០១០ក្រោមប្រធានបទ សង្គហវត្ថុ ៤យ៉ាង ដែលមានអធិបតីភាពរបស់ លោកជំទាវ ហាក់ ជូ ជៀម យៀប លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និង ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា ជាអ្នកឧបត្ថម្ភ កម្មវិធី ដែលមានព្រះសង្ឃចូលរួមមានចំនួន ១៧ អង្គ ពុទ្ធបរិស័ទ្ធមានចំនួន ប្រមាណជា ២៥០ នាក់។
សង្គហវត្ថុៈ វត្ថុសំរាប់ជួយសង្គ្រោះគ្នានៅ ពេលមានសេចក្តី អន្តរាយផ្សេងៗកើតឡើងមាន បួនយ៉ាងគឺ ១.ទានៈ ការបែងចែកទ្រព្យសម្បត្តិធនធានរបស់ ខ្លួនអោយដល់ អ្នកដទៃដែលកំពុងខ្វះខាតដូចជា នៅពេលមាន អគ្គីភ័យ បាតុភូតធម្មជាតិកើតឡើង។ ២.បិយវជ្ជំៈ ការពោលវាចា ពិរោះពិសារ ផ្អែមល្ហែមទៅកាន់បុគ្គលដទៃ ដែលកំពុងជួប នូវ សេចក្តីទុក្ខ មានការ បាត់បង់បុគ្គលជាទីស្រឡាញ់ ជាដើម។ បុគ្គលគ្រប់រូប នៅពេលមាន សេចក្តីទុក្ខ រមែង បាត់បង់ស្មារតី តែនៅពេលទទួល ពាក្យពិរោះពីអ្នកដទៃ រមែងរំសាយ សេចក្តីទុក្ខនោះបាន ៣.អត្ថចរិយាៈ ការប្រព្រឹត្តជាប្រយោជន៍ គឺការធ្វើនូវអំពើមាន ប្រយាជន៍សំរាប់ខ្លួនឯងផង សំរាប់អ្នកដទៃផង ដូចជាការ សិក្សារៀនសូត្រ ផ្លូវលោក ផ្លូវធម៌ រមែងធ្វើប្រយោជន៍ សំរាប់គ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។ ៤.សមានត្តតាៈ ភាព ជាបុគ្គលមានខ្លួនស្មោះស្មើគឺ ការមិន ប្រកាន់ខ្លួន មិនលើកតំកើងខ្លួនឯង មិនមានមានៈ និងទិដ្ឋិ មើលងាយអ្នកដទៃថាអ្នកនេះ មិនសម ឱ្យខ្លួនទៅសេពគប់ ថាអញជាអ្នកមាន យសសក្តិធំ មិនគួរគេទៅនិយាយ រកចំពោះអ្នកមានយសសក្តិតូចៗ ថាអញជាអ្នកចេះ មិនគួរទៅនិយាយ ជាមួយអ្នកល្ងង់ជាដើម ។បើនៅក្នុងប្រទេស ទាំងមូល ប្រជាពលរដ្ឋមានសង្គហវត្ថុ គ្រប់ៗគ្នានោះ ពិតជាធ្វើឱ្យប្រទេស ទាំងមូលមានសុខ សន្តិភាព។ សង្គហវត្ថុនេះ កើតពីសេចក្តីមេត្តា ករុណា របស់មនុស្សទាំងឡាយ។ មនុស្សដែលមានមេត្តា ករុណា តែងតែ ធ្វើទាន តែងតែពោលវាចាដ៏ពិរោះ តែងតែ មិនប្រកាន់ខ្លួន មិនលើកតំកើងខ្លួន។ ផ្ទុយទៅវិញ បើមនុស្ស មិនមានមេត្តា និងករុណាទេ នោះសង្គមជាតិ នឹងកើង ឡើងនូវការកាប់សម្លាប់គ្នា ជួញដូរស្ត្រី និងកុមារជាដើម។
នៅក្នុងថ្ងៃនេះក៏មានកម្មវិធីវេរ ព្រះត្រៃបិដក ២ចប់ ព្រមទាំងទូ២ វចនានុក្រម បទានុក្រម រត្តនវត្ថុ ពុទ្ធបរិស័ទ ២ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅៈ វត្ត អធិបត្តី បឹងក្រចាប់ ចាស់ ភូមិ៤ ឃុំចូវខឹង ស្រុកអណ្តូងទឹក ខេត្តឃ្លាំង (កម្ពុជាក្រោម)និងសាលាឆទាន ភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពី ។ |
ទាញយកព្រះធម៌សង្គហវត្ថុបួនយ៉ាង
Buddhist Association of Cambodia
កូដ |
ចំណងជើងព្រះធម៌ |
ស្តាប់ |
|
155 |
សង្គហវត្ថុទី១ និងទី២(ទានៈនិងបិយវាយា)ដូចម្តេច?
|
|
|
156 |
អត្ថចរិយា៖អំពើជាប្រយោជន៍ដល់អ្នកដទៃដូចម្តេច?
|
|
|
157 |
សមានត្តតា ភាពជាអ្នកមានខ្លួនស្មោះស្មើ
|
|
|
158 |
វោហាបួនយ៉ាងដែលមិនមែនជារបស់ព្រះអរិយៈដូចម្តេច?
|
|
|
159 |
សំដីញុះញង់ និងសំដីកុហកដូចម្តេច?
|
|
|
160 |
សំដីរោយរាយឥតប្រយោជន៍ដូចម្តេច?
|
|
|
161 |
ប្រយោជន៍របស់សំដីល្អដូចម្តេច?
|
|
|
|
 |
 |
 |
 |
|
| i |
ii |
|