Buddhist Association of Cambodia
 
 
If you have any problem with this website, please contact me, Mao chi channa E-mail:info@bacambodia.org or Phone (+855) 12-801-803
i i i
Main Menu
Buddhist Association of Cambodia
 
 
i
Buddhist Association of Cambodia
អំពីពុទ្ធិកសមាគម
========================
លក្ខន្តិកៈពុទ្ធិកសមាគម
 

ធម៌នមស្សការសង្ខេប
 
VISITOR'S VIEWS
free web stats
i
Buddhist Association of Cambodia
 
មាតិកាផ្សេងៗ
========================

 
សរសេរដោយ ៖ កម្ពុជរដ្ឋ
 
ទក្ខិណាទានបួនយ៉ាង


កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៣៩៦ ប្រារឰនៅថ្ងៃ ៤រោច ខែពិសាខ ពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី ០២ ខែ ឧសភា ឆ្មាំ ២០១០។ ក្រោមអធិបតី របស់ លោកជំទាវ ហាក់ ជូ ជៀម យៀប និង ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា ជាអ្នក ឧបត្ថម្ភ កម្មវិធី ដែលមានព្រះសង្ឃចូលរួម មានចំនួន ១៣ អង្គនិងពុទ្ធបរិស័ទ្ធ មានចំនួន ប្រមាណជា ១៥០ នាក់។

ប្រធានបទថ្ងៃនេះគឺអំពី ទក្ខិណាទានបួន យ៉ាងគឺ ១.ទក្ខិណាបរិសុទ្ធិអំពីទាយក (អ្នកឱ្យ) មិនបរិសុទ្ធអំពី បដិគ្គាហក (អ្នកទទួល) ទក្ខិណាបរិសុទ្ធអំពី ទាយកគឺ អ្នកឱ្យទានប្រកបដោយ សីលធម៌បរិសុទ្ធ មានធម៌ដ៏ល្អ។ ទេយ្យវត្ថុរបស់ទ្នកឱ្យកើត ឡើងប្រកបដោយ ធម៌ដ៏បរិសុទ្ធ មាន ការចិញ្ចឹមជីវិតត្រឹមត្រូវ (សម្មាអាជីវ) ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លាចំពោះអ្នកទទួលគឺៈ មុន នឹងឱ្យ ទានក៏ ជ្រះថ្លា កំពូងឱ្យទានក៏ជ្រះថ្លា ឱ្យទានរួច ក៏ជ្រះថ្លាត្រេកអរ ចំណែកមិនបរិសុទ្ធអំពីបដិគ្គាហក (អ្នកទទួល)គឺៈ ជាអ្នកទ្រសុសីល មានធម៌ដ៏លាមក។ ២.ទក្ខិណាបរិសុទ្ធអំពីបដិគ្គាហក មិនបរិសុទ្ធអំពីទាយក ទក្ខិណាមិនបរិសុទ្ធ អំពីបដិគ្គាហក គឺអ្នកទទួល មាន សីលមានធម៌ល្អត្រឹមត្រូវ ចំណែកឯមិនបរិសុទ្ធ អំពីទាយក គឺអ្នកឱ្យទានជាអ្នកទ្រុស្តសីល(មិនមានសីល) មានធម៌ ដ៏លាមក មានសេចក្តីសៅហ្មងចិត្ត ដោយរាគ ទោស និងមោហ។ ៣.ទក្ខិណាមិនបរិសុទ្ធអំពីទាយក មិនបរិសុទ្ធ អំពីបដិគ្គាហក។ ទក្ខិណាមិនបរិសុទ្ធ អំពីទាយក គឺអ្នកឱ្យទានមិន បរិសុទ្ធ មានធម៌ដ៏លាមក ជាអ្នកទ្រុស្ត សីល (មិនកាន់សីល) ចំណែកឯអ្នកទទួលក៏មិនបរិសុទ្ធ (មិនបរិសុទ្ធអំពីបដិគ្គាហក) គឺៈ ជាអ្នកមាសីល មានធម៌ ដ៏លាមក មានចិត្តសៅហ្មងដោយរាគ ទោស មោហ។ ដូច្នេះ ទាំងអ្នកឱ្យ ទាំងអ្នកទទួលសុទ្ធតែគ្មានសីល គ្នានធម៌ ដ៏ល្អឡើយ។ ៤.ទក្ខិណាបរិសុទ្ធអំពីទាយកផង អំពី បដិគ្គាហកផង។ ទក្ខិណាបរិសុទ្ធអំពី ទាយកមាន ន័យថា អ្នកឱ្យទានមាន សីល មានធម៌ល្អ ចំណែកទក្ខិណា បរិសុទ្ធ អំពីបដិគ្គាហក មានន័យថា អ្នកទទួលក៏ជា អ្នកមានសីល មានធម៌ល្អដូចគ្នា។

ដូច្នេះ ទាំងអ្នកឱ្យនិងអ្នកទទួលមនាសេចក្តី បរិសុទ្ធ ដោយសីល និងធម៌ដូចជាការ ប្រព្រឹត្តល្អ ដោយកាយ វាចា ចិត្តជាដេមិ។

ទាញយកព្រះធម៌ទក្ខិណាទានបួនយ៉ាង

Buddhist Association of Cambodia

កូដ
ចំណងជើងព្រះធម៌
ស្តាប់
147
ទានដែលបរិសុទ្ធដោយអ្នកឱ្យ តែអ្នកទទួលមិនបរិសុទ្ធ
148
ទានដែលបរិសុទ្ធដោយអ្នកទទួល តែអ្នកឱ្យមិនបរិសុទ្ធ
149
ទានដែលមិនបរិសុទ្ធទាំងអ្នកទទួលទាំងអ្នកឱ្យដូចម្តេច?
150
ទានដែលបរិសុទ្ធទាំងអ្នកទទួលនិងអ្នកឱ្យដូចម្តេច?
151
ធម៌សង្រ្គោះបួនយ៉ាង «សង្គហៈ» ដូចម្តេច?
152
សង្គហវត្ថុទី១ គឺការឱ្យទានដូចម្តេច?
153
ទានចំពោះអ្នកទទួលដែលទ្រុស្តសីលបានបុណ្យដែរឬទេ?
154
បាដិបុគ្គលិកទាន ដូចម្តេច?

ពត៌មានផ្សេងៗទៀត
i ii
CHECK MAIL: BAC  Yahoo  Gmail
. : : ! Copyright © 2009-2010 Buddhist Associateion of Cambodia, All rights reserved ! : : .