Buddhist Association of Cambodia
 
 
If you have any problem with this website, please contact me, Mao chi channa E-mail:info@bacambodia.org or Phone (+855) 12-801-803
i i i
Main Menu
Buddhist Association of Cambodia
 
 
i
Buddhist Association of Cambodia
អំពីពុទ្ធិកសមាគម
========================
លក្ខន្តិកៈពុទ្ធិកសមាគម
 

ធម៌នមស្សការសង្ខេប
 
VISITOR'S VIEWS
free web stats
i
Buddhist Association of Cambodia
 
មាតិកាផ្សេងៗ
========================

 
សរសេរដោយ ៖ កម្ពុជរដ្ឋ
 
នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៣៨៨


កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៣៨៨ ប្រារឰនៅថ្ងៃ ៨ កើត ខែផល្គុន ពុទ្ធសករាជ ២៥៥៣ ត្រូវនឹងថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១០ ដែលមាន ប្រធានបទអំពី ចុតូបបាត(ចុតិនិងបដិសន្ធិ)របស់សត្វ ទាំងឡាយ ត្រូវធ្វើឱ្យជាក់ច្បាស់ដោយ ទិព្វ ចក្ខុចុតូបបាត (ចុតិ+ឧបបាត) មានន័យថា ការកើតនិងការស្លាប់ ការកើតនិងការស្លាប់ ត្រូវធ្វើឱ្យជាក់ច្បាស់ដោយទិព្វចក្ខុ។

ទិព្វចក្ខុ (ភ្នែកទិព្វ មិនមែនត្រឹមតែមើលបាន ឆ្លាយ ឬមើលពពួកសត្វដែលមិនមានរូបប៉ុណ្ណោះទេ តែដើតួនាទី យ៉ាងសំខាន់ក្នុងការធ្វើឱ្យ ជាក់ច្បាស់នូវ ចុតិបដិសន្ធិនៃសត្វទាំងឡាយ។ ដូចមាន និទាននៅក្នុង គម្ពីធម្មបទថា ព្រះមហាកស្សបទ្រង់ពិចារណា មើលនូវការ ចុតិនិងបដិសន្ធិ នៃសត្វទាំងឡាយ ពេលនោះ ទ្រង់ឃើញ ស្ត្រីម្នាក់និងត្រូវ ស្លាប់ដោយពស់ចឹក។ ដោយមានព្រះទ័យ អនុគ្រោះចំពោះនាង ទើបព្រះថេរ អង្គនោះនិមន្ត ទៅបិណ្ឌបាតប្រោស នាង។ នាងឃើញ ព្រះថេរបិណ្ឌបាត ​ក៏យកលាជ ៥០០គ្រាប់ក្នុងបាតព្រះ ថេរ។ ក្រោយមក ពស់ក៏ចឹកនាងស្លាប់តាម ផ្លូវនាងក៏ បានកើតក្នុងទេវលោក។ សេចក្តីនេះមានន័យថាព្រះ ថេរសកស្សប ពិចារណាឃើញ ចុតិនិងបដិសន្ធិនៃសត្វ ដោយទិព្វចក្ខុ ព្រះសម្មាសម្ពុទ្ធ សម្តែងថា (កាលបើ ចិត្តរបស់ភិក្ខុ ទាំងនូវល្អបរិសុទ្ធ ចាកនីវរណធម៌ជាចិត្តផូរផង់ ឥតមានទីទួលគឺកិលេស ប្រាសចាក ឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ ភាវនាកម្ម ជាចិត្តហ្និងធឹងមិនញាប់ញ័រ ទៅតាមអារម្មណ៍ ដោយប្រការដូច្នេះ ហើយភិក្ខុនោះក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាញាណ” (មិជ្ឈិមនិកាយ មជ្ឈិម មណ្ណាសក)។ នេះមានន័យ ថាទិព្វសម្រេចបានតាមភាវនកម្ម។

“វិមោក្ខ ៨ ប្រការត្រូវធ្វើឱ្យជាក់ច្បាស់ដោយ នាមកាយ ”វិមោក្ខ “ វិ+មោក្ខ” វិមានន័យថា ប្លែក ច្បាស់ មោក្ខ ការរួចចាក។ វិមោក្ខ មានន័យថាៈ ការរួចចាក(កិលេស) ដោយច្បាស់ឥតភាន់ ច្រឡំ។ នាមកាយសំដៅយកចិត្ត ដូច្នេះចិត្តទីនេះសំដៅយកចិត្តដែល ផ្គងឡើងកាន់ សមណថកម្មដ្ឋាន។ វិមោក្ខទាំង៨ប្រការនេះ អាស្រ័យលើចិត្តរបស់យោគាវចរ ចម្រើនចិត្តរបស់ឱ្យ ចូលទៅកាន់ឈាន គឺសំដៅទៅ ទុតិយជ្ឈាន ឡើងទៅដល់អរូបជ្ឈាន និង សញ្ញាវេតយិតនរោធ។ “ធម៌ជាទីអស់ទៅ នៃអាសវក្កិលេស ត្រូវធ្វើឱ្យជាក់ច្បាស់ដោយ អារហត្តផល ដោយបញ្ញា” ។ ធម៌ជាទីអស់ទៅនៃ អាសវក្កិលេស សំដៅយកអរិយមគ្គ ប្រកបដោយអង្គ៨ ។ អរហត្តផលបញ្ញា សំដៅដល់ អាសវក្ខយញ្ញាណគឺប្រាជ្ញាជាគ្រឿងអស់ទៅនៃអាសវក្កិលេស។ សេចក្តីនេះផ្ទុយគ្នារវាង អរហត្តផល បញ្ញា និងអរហត្តមគ្គបញ្ញា។ អរហត្តផលបញ្ញាសំដៅលើ បញ្ញាលោក បានសម្រេច អត្តផលហើយ។ ចំណែក ឯអរហត្តមគ្គបញ្ញាសំដៅលើបញ្ញាដែលលោកត្រូវប្រហារនូវកិលេស សព្វគ្រប់ ទាំងអស់ ដើម្បីសម្រេចបានអរហត្តផល។ សេចក្តីនេះសំដៅដល់ព្រះអរហន្តដែលលោកមានបញ្ញារឹងមាំ ថ្លាស្អាតអាចពិចារណាឃើញនូវ ដោយមិន ភ័ន្តច្រឡំនូវធម៌ ជាទីអស់ទៅនៃអាសវក្កិលេស។ លើសពីនេះទៅទៀតបើ លោកសម្តែងធម៌ដល់ អ្នកណាម្នាក់ សេចក្តីនៃធម៌នោះ មិនចេះខុសឬ ឃ្លាងឃ្លាតពីអរិយមគ្គឡើយ។

នៅក្នុងថ្ងៃនេះក៏មានកម្មវិធីវេរ ព្រះត្រៃបិដក ១ចប់ ព្រមទាំងទូ១ វចនានុក្រម បទានុក្រម រត្តនវត្ថុ ពុទ្ធបរិស័ទ ១ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅៈ វត្តហង្សាបីតិ ស្ថិតនៅភូមិលលកស ស្រុកសំពៅមាស ខេត្តពោធិសាត់ និងមានអភិសេកព្រះពុទ្ធរូបមាស ចំនួន ៥ ព្រះអង្គ ដែលទើបតែជួសជុលរូចហើយ។

កម្មវិធីថ្ងៃនោះក្រោមអធិបតីភាពរបស់លោកស្រី មួរ វួច លោកជំទាវ បូរ៉ាស៊ី លោកជំទាវ សុង ឡេងបូរ៉ា លោក យក់ សម្បត្តិ លោកជំទា មាស បូរិន្ទ ឯកឧត្តម អ៊ិត ប្រាំង និងលោកជំទាវ និង ឧកញ៉ាមហាឧបាសិកា ញ៉ឹក ប៊ុនថា ជាអ្នក ឧបត្ថម្ភកម្មវិធី និងមានព្រះសង្ឃចូលរួមមានចំនួន ១៩ អង្គ និងពុទ្ធបរិស័ទ្ធ មានចំនួនប្រមាណជាង ២០០ នាក់។

ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៣៨៨

Buddhist Association of Cambodia

កូដ
ចំណងជើងព្រះធម៌
ស្តាប់
102
បុព្វេនិវាសានុស្សតិញាណអាស្រ័យដោយបុណ្យដែលបានធ្វើហើយដូចម្តេច?
103
ការដឹងអំពីចុតិបដិសន្ធិរបស់សត្វមានប្រយោជន៍ដូចម្តេច?
104
វិមោក្ខ៨ត្រូវធ្វើឱ្យជាក់ច្បាស់ដោយនាមកាយ
105
វិមោក្ខ៨ត្រូវធ្វើឱ្យជាក់ច្បាស់ដោយបញ្ញា
106
តើបញ្ញាមានប្រយោជន៍ដូចម្តេចខ្លះ?

ពត៌មានផ្សេងៗទៀត
i ii
CHECK MAIL: BAC  Yahoo  Gmail
. : : ! Copyright © 2009-2010 Buddhist Associateion of Cambodia, All rights reserved ! : : .