|
Buddhist Association of Cambodia
|
| |
|
| i |
i |
i |
|
|
Buddhist Association of Cambodia
|
| i |
|
Buddhist Association of Cambodia
|
| i |
|
Buddhist Association of Cambodia
|
|
 |
  |
 |
 |
នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៣៨៦ |
|
|
|
កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី៣៨៦ ប្រារឰនៅថ្ងៃ ៨រោច ខែមាឃ ពុទ្ធសករាជ ២៥៥៣ ត្រូវនឹងថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១០ ក្រោមអធិបតី របស់លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួង កិច្ចការនារី និងលោកជំទាវ មាស មួររឹន អនុរដ្ឋ លេខាធិការ ក្រសួងបរិស្ថាន និងឧកញ៉ាមហាឧបាសិកា ញ៉ឹក ប៊ុនថា ជាអ្នកឧបត្ថម្ភកម្មវិធី ដែលក្នុងកម្មវិធីនោះមាន ព្រះសង្ឃចូលរួមមានចំនួន ១៣ អង្គ និងពុទ្ធបរិស័ទ្ធ មានចំនួនប្រមាណជាង ២៣០ នាក់។
ប្រធានបទគឺអំពីកម្ម៤យ៉ាង ដែលពិភាក្សាអំពី កម្មខ្មៅបានដល់ អកុសលកម្មបទ១០ គឺការសំលាប់សត្វ១ ការយកទ្រព្យសគេ១ ការប្រព្រឹត្តខុសប្រពៃណី ១ ការនិយាយកុហក១ ការនិយាយធ្វើឱ្យគេឈីចិត្ត១ ការនិយាយ ឱ្យគេបែកបាក់១ ការពោលពាក្យឥតប្រយោជន៍ ១ ការរំពៃចង់បានទ្រព្យគេ១ ការគុំគួន១ ការយល់ខុសក្នុងធម៌១។ ផលខ្មៅឱ្យផលទៅកើត ក្នុងអបាយ មាននរក ប្រេតតិរច្ឆាននិងអសុរកាយ។
កម្មសបានដល់ កុសលកម្មបទ១០ គឺការមិនសំលាប់សត្វ១ ការមិនយកទ្រព្យ សគេ១ ការមិនប្រព្រឹត្តខុស ប្រពៃណី ១ ការមិននិយាយកុហក១ ការមិននិយាយធ្វើឱ្យ គេឈីចិត្ត១ ការមិននិយាយ ឱ្យគេបែកបាក់១ ការមិន ពោលពាក្យឥតប្រយោជន៍ ១ ការមិនរំពៃចង់បានទ្រព្យគេ១ ការមិនគុំគួន១ ការយល់ខុសក្នុងធម៌១។ ផលខឱ្យ ផលទៅ កើតក្នុងសួគ៌ា និព្វាន។
នៅក្នុងថ្ងៃនេះក៏មានកម្មវិធីវេរ ព្រះត្រៃបិដក ១ចប់ ១១០ភាគ និងទូតម្កល់១ វចនានុក្រមខ្មែរ ១ចប់ បទានុក្រម ១ចប់ ៣ក្បាល រតនវត្ថុពុទ្ធបរិស័ទ ១ក្បាល ដង្ហែទៅតម្កល់ទុកក្នុង វត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។
|
ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៣៨៦
Buddhist Association of Cambodia
កូដ |
ចំណងជើងព្រះធម៌ |
ស្តាប់ |
|
93 |
កម្មស (កុសលកម្ម) ផលវិបាកដូចម្តេច?
|
|
|
94 |
កម្មស (កុសលកម្ម) សំដៅយកអ្វី?
|
|
|
95 |
តើធ្វើដូចម្តេចដើម្បី វៀរចាក់កម្មខ្មៅ ?
|
|
|
96 |
កម្មមិនខ្មៅមិនស ឱ្យផលមិនខ្មៅមិនសដូចម្តេច?
|
|
|
97 |
តើធ្វើដូចម្តេចដើម្បីផ្តាច់ទាំងកម្មស ទាំងកម្មខ្មៅ?
|
|
|
98 |
ផលមិនខ្មៅមិនសនោះតើមាននៅមគ្គញាណទាំងបួនឬទេ?
|
|
|
|
 |
 |
 |
 |
|
| i |
ii |
|