|
កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៣៨៥ ប្រារឰនៅថ្ងៃ ១រោច ខែមាឃ ពុទ្ធសករាជ ២៥៥៣ ត្រូវនឹង ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១០ ដែលមានប្រធាន បទអំពី បុណ្យមាឃបូជានៅ ពេលព្រឹក និងពេលរសៀល បានពិភាក្សាអំពីកម្ម៤យ៉ាង ។ ការឈ្វេងយល់អំពីការបូជា មាន ២ យ៉ាងគឺអាមិសបូជាគឺ បូជាដោយគ្រឿងបរិភោគ និងឧបភោគ១ និងបតិបត្តិបូជាគឺ ការបូជា ដោយការប្រតិបត្តិ តាមធម៌គឺប្រតិបត្តិតាមសីល សមាធិ បញ្ញា ឬទាន សីល ភាវនា។ បុណ្យមាឃ បូជាគេ តែងធ្វើឡើងដោយប្របារឰហេតុ ៣យ៉ាងគឺៈ
- ចតុរង្គសន្និបាតៈ ការប្រជុំប្រកបដោយអង្គ៤ អង្គទី១គឺជាថ្ងៃនោះជាថ្ងៃពេញបូណ៍មី ខែមាឃមានព្រះចន្ទ័ ពេញវង្ស ។ អង្គទី២គឺ ភិក្ខុទាំង១២៥០ អង្គនិងមន្តមកកាន់ សំណាក់ របស់ព្រះដ៏មានព្រះភាគ នៅព្រៃវេឡុវនដែន មាគធៈដោយពុំមានគេនិមន្ត។ អង្គទី៣គឺ ភិក្ខុ ទាំង ១២៥០សុទ្ធតែជាព្រះអរហន្តជាឯហិភិក្ខុ ឥតមានព្រះអង្គណា បួសដោយការ កោរ សក់។ និងអង្គទី៤គឺ ព្រះអរហន្តទាំង១២៥០ សុទ្ធតែមានបដិសិទា៤។
- ការសំដែងឪវាទបាតិមោក្ខៈ បាតិមោក្ខមាន២យ៉ាង ឪវាទបាតិមោក្ខ១ អាណាបាតិមោក្ខ១។
- ការដាក់អាយុសង្ខារៈ ព្រះដ៏មានព្រះភាគទ្រង់ដាក់ អាយុសង្ខារ ចំពោះមុខទេវបុត្ត មារមានចិត្តបាបថា នៅបីខែទៀតតថាគតនិងបរិនិព្វាន។
ចំណែកឯ កម្ម៤យ៉ាងនោះគឺការនិយាយអំពី កម្មខ្មៅមានផលខ្មៅ។ កម្មខ្មៅបានដល់ អកុសលកម្មបទ១០ គឺការសំលាប់សត្វ១ ការយកទ្រព្យសគេ១ ការប្រព្រឹត្ត ខុសប្រពៃណី ១ ការនិយាយកុហក១ ការនិយាយធ្វើឱ្យ គេឈីចិត្ត១ ការនិយាយ ឱ្យគេបែកបាក់១ ការពោល ពាក្យឥតប្រយោជន៍ ១ ការរំពៃចង់បានទ្រព្យគេ១ ការគុំគួន១ ការយល់ខុសក្នុងធម៌១។ ផលខ្មៅឱ្យផលទៅកើត ក្នុងអបាយ មាននរក ប្រេតតិរច្ឆាននិងអសុរកាយ។
កម្មសបានដល់ កុសលកម្មបទ១០ គឺការមិនសំលាប់សត្វ១ ការមិនយក ទ្រព្យស គេ១ ការមិនប្រព្រឹត្តខុស ប្រពៃណី ១ ការមិននិយាយកុហក១ ការមិននិយាយធ្វើឱ្យគេ ឈីចិត្ត១ ការមិននិយាយ ឱ្យគេបែកបាក់១ ការមិន ពោលពាក្យ ឥតប្រយោជន៍ ១ ការមិន រំពៃចង់បានទ្រព្យគេ១ ការមិនគុំគួន១ ការយល់ខុសក្នុងធម៌១។ ផលខឱ្យ ផលទៅ កើតក្នុង សួគ៌ា និព្វាន។
នៅក្នុងថ្ងៃនេះក៏មានកម្មវិធីវេរ ព្រះត្រៃបិដក ១ចប់ ព្រមទាំងទូ១ វចនានុក្រម បទានុក្រម រត្តនវត្ថុពុទ្ធបរិស័ទ ១ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅៈ វត្តសុវណ្ណបុទុម ឃុំតាអុង ស្រុកចាំរលើ ខេត្តកំពង់ចាម ។ កម្មវិធីថ្ងៃនោះក្រោ អធិបតីរបស់ឧកញ៉ាមហាឧបាសិកា ញ៉ឹក ប៊ុនថា និងព្រះសង្ឃចូលរួមមានចំនួន ១៤ អង្គ និងពុទ្ធបរិស័ទ្ធ មានចំនួនប្រមាណជាង ២៥០ នាក់។ |