Buddhist Association of Cambodia
 
 
If you have any problem with this website, please contact me, Mao chi channa E-mail:info@bacambodia.org or Phone (+855) 12-801-803
i i i
Main Menu
Buddhist Association of Cambodia
 
 
i
Buddhist Association of Cambodia
អំពីពុទ្ធិកសមាគម
========================
លក្ខន្តិកៈពុទ្ធិកសមាគម
 

ធម៌នមស្សការសង្ខេប
 
VISITOR'S VIEWS
free web stats
i
Buddhist Association of Cambodia
 
មាតិកាផ្សេងៗ
========================

 
សរសេរដោយ ៖ កម្ពុជរដ្ឋ
 
ការផ្សព្វផ្សាយអំពីតួនាទី ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងរៀបចំរចនាសម្ព័ន្ធ តាមបណ្តាខេត្តនានា


យោងតាមស្មារតីលក្ខន្តិៈសមាគមកម្ពុជរដ្ឋ និងស្មារតី អង្គសិក្ខាសាលារបស់ពុទ្ធិកសមាគម កម្ពុជរដ្ឋនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៩ និងព្រះរាជបន្ទូលណែនាំ របស់សម្តេចព្រះអគ្គ មហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ និងសម្តេចព្រះមហា សុមេធាធិបតីនន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកុះ នៃព្រះរាជាណាចក្រកម្ពុជា នោះ ប្រតិភូពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្រោមការដឹកនាំរបស់លោកជំទាវ ឧកញ៉ាមហាឧបាសិកា ញ៉ឹក ប៊ុនថា ប្រធានពុទ្ធិក សមាគមកម្ពុជរដ្ឋ និងលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី និងសមាជិកដទៃ ពុទ្ធិកសមាគមកម្ពុជរដ្ឋមានដូចជា កញ្ញា ខេង ចន្ទគ្រឹស្នា ទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋប្រចាំ នៅប្រទេសញូសេឡិន (New Zealand) លោក ឈួយ ឃឿង លោក ខៀវ បញ្ញាវុឌ្ឍ អគ្គលេខាធិការ ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានចុះទៅផ្សព្វផ្សាយអំពីតួនាទី និងរៀបចំរចនាសម្ព័ន្ធ ពុទ្ធិកសមាគមកម្ពុជរដ្ឋ តាមបណ្តា ខេត្តនានាទូទាំងប្រទេស ដែលមានការចូលរួមយ៉ាងកក់ក្តៅ ពីព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ មានទាំង អភិបាលរងខេត្ត ទទួលបន្ទុកធម្មការនិងសាសនា និងប្រធានព្រមទាំង មន្រ្តីធម្មការនិងសាសនា និងមន្រ្តីដែលពាក់ព័ន្ធ ពុទ្ធបរិស័ទ តាជី យាយជី លោកគ្រូ អ្នកគ្រូ តាមបណ្តាខេត្ត ក្រុងទូទាំងប្រទេស ។

កម្មវិធីនៃការផ្សព្វផ្សាយបានប្រព្រឹត្តិប្រកបដោយភាពជោគជ័យ ដែលដំណើរការនៃការ ផ្សព្វផ្សាយ នោះមានកាលបរិច្ឆេទដូចខាងក្រោម ៖

  • ខេត្តកំពង់ឆ្នាំង ថ្ងៃទី០៤ ខែមករា ឆ្នាំ ២០១០ ម៉ោង ៨ ព្រឹក
  • ខេត្តពោធិ៍សាត់ ថ្ងៃទី០៤ ខែមករា ឆ្នាំ ២០១០ ម៉ោង ៤ រសៀល
  • ខេត្តបាត់ដំបង ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០១០ ម៉ោង៩ ព្រឹក
  • ខេត្តបន្ទាយមានជ័យ ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១០ ម៉ោង ៩ ព្រឹក
  • ខេត្តសៀមរាប ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១០ ម៉ោង ២ រសៀល
  • ខេត្ត កំពង់ធំ ថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១០ ម៉ោង ៨ ព្រឹក
  • ខេត្តតាកែវ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១០ ម៉ោង ៩ព្រឹក
  • ខេត្តកំពត ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១០ ម៉ោង ៨ ព្រឹក
  • ខេត្តព្រះសីហនុ ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១០ ម៉ោង៩ព្រឹក
  • ខេត្តកោះកុង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១០ ម៉ោង៩ព្រឹក
  • ខេត្តកំពង់ស្ពឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១០ ម៉ោង២ រសៀល
  • ខេត្តកំពង់ចាម ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១០ ម៉ោង២រសៀល
  • ខេត្តព្រៃវែង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ ម៉ោង២រសៀល
  • ខេត្តស្វាយរៀង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ ម៉ោង២រសៀល
  • ខេត្តមណ្ឌលគីរី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១០ ម៉ោង២រសៀល
  • ខេត្តស្ទឹងត្រែង ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១០ ម៉ោង២រសៀល
  • ខេត្តរតនៈគីរី ថ្ងៃទី ០៣ ខែកុមះ ឆ្នាំ២០១០ ម៉ោង២ រសៀល
  • ខេត្តក្រចេះ ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ ២០១០ ម៉ោង២រសៀល

Buddhist Association of Cambodia

ពត៌មានផ្សេងៗទៀត
i ii
CHECK MAIL: BAC  Yahoo  Gmail
. : : ! Copyright © 2009-2010 Buddhist Associateion of Cambodia, All rights reserved ! : : .