កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៣៨២ ប្រារឰនៅថ្ងៃ ១០រោច ខែបុស្ស ពុទ្ធសករាជ ២៥៥៣ ត្រូវនឹងថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១០ ក្រោមអធិបតីភាពរបស់ លោកជំទាវ ជៀម យៀប លោកជំទាវ ម៉ែនារីវុឌ្ឍី ហូ សិទ្ធី លោកជំទាវ ឃុន ណាណា លោកស្រី មួរ វួច និងឧកញ៉ាមហាឧបាសិកា ញ៉ឹក ប៊ុនថា ជាអ្នកឧបត្ថម្ភកម្មវិធី។ ប្រធានបទអំពី កំលាំង៤យ៉ាងគឺៈ វីរិយពលៈ១ សតិពលៈ១ សមាធិពលៈ១ បញ្ញាពលៈ១ បន្តពីសប្តាហ៍មុនដែលអធិប្បាយអំពី សេចក្តីព្យាយាមខ្នះខ្នែង ឧស្សាហ៍ប្រព្រឹត្ត ទៅនៅក្នុង កុសលធម៌គ្រប់យ៉ាង។ ពិតណាស់ការងារអ្វីក៏ដោយតែងតែ អាស្រ័យនូវសេចក្តីព្យាយាម នេះពំអាចខានបានឡើយ។ សតិជាកំលាំងពោលគឺ ការរលឹកត្រូវប្រព្រឹត្តទៅនៅ ក្នុង សតិប្បដ្ឋាន៤យ៉ាង ដែលជាការរលឹកត្រូវជាសម្មាសតិ។ សមាធិពលៈនេះគឺ កំលាំង នៃការតំកល់ចិត្តមាំនឹងឱ្យ មូលប្រព្រឹត្តទៅក្នុងអារម្មណ៍តែមួយ សមាធិមាន២យ៉ាងគឺ លោក កីយសមាធិ គឺសមាធិ ប្រព្រឹត្តទៅក្នុងភពបី១ លោកុត្តរសមាធិ គឺសមាធិដែលសម្បយុត្ត ដោយអរិយមគ្គដែលជាលោកុត្តរ មាន២យ៉ាង ទេកៀតគឺ ឧបចារៈសមាធិ១ និងអប្បនាសមាធិ១ ម៉្យាងទៀតនេះជា កំលាំងញ៉ាំងបញ្ញាឱ្យកើតឡើងហើយកំចាត់នូវ នីវរណៈ បានទៀតផង។ បញ្ញាពលៈ គឺកំលាំងបញ្ញា គឺកំលាំង នៃការហៅនូវអរិយសច្ចៈ៤ កំចាត់ចោលនូវភាព ល្ងិតល្ងង់។
ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៣៨២