Buddhist Association of Cambodia
 
 
If you have any problem with this website, please contact me, Mao chi channa E-mail:info@bacambodia.org or Phone (+855) 12-801-803
i i i
Main Menu
Buddhist Association of Cambodia
 
 
i
Buddhist Association of Cambodia
អំពីពុទ្ធិកសមាគម
========================
លក្ខន្តិកៈពុទ្ធិកសមាគម
 

ធម៌នមស្សការសង្ខេប
 
VISITOR'S VIEWS
free web stats
i
Buddhist Association of Cambodia
 
មាតិកាផ្សេងៗ
========================

 
សរសេរដោយ ៖ កម្ពុជរដ្ឋ
 
ការផ្សព្វផ្សាយអំពីទិសដៅនិងការពង្រីក សមាជិកថ្មីពុទ្ធិកសមាគមកម្ពុជរដ្ឋ

ប្រជុំនៅខេត្តកំពងធំ ប្រជុំនៅខេត្តកំពងធំ ការប្រជុំរបស់ពុទ្ធិកសមាគមនៅខេត្តកំពង់ធំ ការប្រជុំរបស់ពុទ្ធិកសមាគមនៅខេត្តសៀមរាប
ការប្រជុំរបស់ពុទ្ធិកសមាគមនៅខេត្តសៀមរាប ការប្រជុំរបស់ពុទ្ធិកសមាគមនៅខេត្តបន្ទាយមានជ័យ ការប្រជុំរបស់ពុទ្ធិកសមាគមនៅខេត្តបាត់ដំបង ការប្រជុំរបស់ពុទ្ធិកសមាគមនៅខេត្តកំពង់ឆ្នាំង
ការប្រជុំរបស់ពុទ្ធិកសមាគមនៅខេត្តពោធិ៍សាត់ ការប្រជុំរបស់ពុទ្ធិកសមាគមនៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី៤ ដល់ទី៨ ខែមករា ឆ្នាំ២០១០ ពុទ្ធិកសមាគម កម្ពុជរដ្ឋ បានធ្វើការផ្សព្វផ្សាយអំពី​ ខ្លឹមសារនិងទិសដៅ និងការពង្រីកសមាជិកថ្មី របស់ពុទ្ធិកសមាគម ដែលការ ផ្សព្វផ្សាយនោះ ដឹកនាំដោយ ឧកញ៉ាមហាឧបាសិកា ញ៉ឹក ប៊ុនថា រួមការងារដោយ លោក ខៀវ បញ្ញាវុឌ្ឍ អគ្គលេខាធិការរងពុទ្ធិកសមា គមកម្ពុជរដ្ឋ, កញ្ញា ខេង ច័ន្ទគ្រឹស្នា ទីប្រឹក្សារបស់ពុទ្ធិសមាគម កម្ពុជរដ្ឋនៅប្រទេសNew Zealand, លោក ឈួយ ឃឿង សមាជិក(ព.ស.ក) និងបុគ្គលិករបស់ ពុទ្ធិកសមាគមកម្ពុជរដ្ឋជាច្រើនរូបទៀត ។ ការផ្សព្វផ្សាយ នោះគឺប្រព្រឹត្តិទៅ នៅខេត្តចំនួន៦ដូចខាងក្រោម៖

ខេត្តពោធិ៍សាត់ ក្រោអធិបតីភាពមានដូចជា ព្រះតេជគុណ អ៊ុក ជុំ ព្រះមេគណខេត្តនិង សហការី , ព្រះតេជគុណ យ៉ែម ហន ព្រះបាឡាត់គណខេត្ត, លោក ជុក សុផានី អភិបាល រងខេត្ត, លោកខឹម ញៀម ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត, លោក ប៉ា សាវន់ អនុប្រធាន មន្ទីរធម្មការ។
ខេត្តកំពង់ឆ្នាំង ដែលមានអធិបតីភាពរបស់ ព្រះតេជគុណ មេគណខេត្ត និងសហការី , លោក ហ៊ីង សារិន អភិបាលរងខេត្ត ទទួលបន្ទុកធម្មការនិងសាសនា, លោកជំទាវ ដោក សុធា អភិបាលរងខេត្ត, លោកស្រី សម សាវី ប្រធានមន្ទីរ ធម្មការនិងសាសនាខេត្ត រួមដោយមន្រ្តី ខេត្តមួយចំនួនទៀត ។
ខេត្តបាត់ដំបង មានការចូលរួមប្រជុំដោយ ព្រះតេជគុណ អ៊ុក មុត ព្រះមេគណខេត្ត , ព្រះ មហា ភួន មុនី លេខាសាលាគណខេត្ត , លោក គិម ណន អភិបាលរងខេត្ត , លោក សួន ប៊ុនជឿន ប្រធានមន្ទីរ ធម្មការនិងសាសនាខេត្ត , លោក គឹម ងួនជា ប្រធានការិយាល័យ ធម្មការនិងសាសនា។
ខេត្តបន្ទាយមានជ័យ មានការចូលរួមពី លោក ចុង ផែត អភិបាលរងខេត្ត , លោកយិន យឿន ប្រធានមន្ទីរ ធម្មការនិងសាសនាខេត្ត ,ព្រះតេជគុណ ណាន់ សុចិន្តា វិន័យធរគណខេត្ត ,ព្រះតេជគុណ ធុល សុធា ព្រះធម្មធរគណខេត្ត, ព្រះតេជគុណ ណាប់ ម៉ឺន អនុគណស្តីទីខេត្ត, ព្រះតេជគុណ ព្រហ្ម សង្អូន ព្រះលេខាធិការគណខេត្ត ,លោក ប្រាក់ សុភ័ត មន្រី្តមន្ទីរ ធម្មការនិងសាសនាខេត្ត , លោក ចាន់ តារា ប្រធានការិយាល័យ ធម្មការនិងសាសនា , លោក ចែ ស្រង់ មន្រ្តីមន្ទីរធម្មការនិងសាសនាខេត្ត ,លោក អ៊ឹង តុង,លោក ខៀវ សុនិមល៍ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ។
ខេត្តសៀមរាប មានការនិមន្ត និងអញ្ជើញចូលរួមដោយ ព្រះតេជគុណ ពេជ្រ សន ព្រះមេគណខេត្ត និងសហការីព្រះតេជគុណ តង់ តន ព្រះធម្មធរគណខេត្ត,ព្រះតេជគុណ ម៉ក់ ប៉ឹង ព្រះអនុគណស្រុកពួក, ព្រះតេជគុណ អៀប រ៉ោញ ព្រះអនុគណ, ព្រះគុណជុំ អ៊ីវ តំណាងព្រះអនុគណស្រុក, ព្រះតេជគុណ ទី ថា អនុគណស្រុក, ព្រះតេជគុណ យឹម សាមុត តំណាងព្រះអនុគណ, ព្រះតេជគុណ លួន ភត់ ព្រះអនុគណ, ព្រះតេជគុណ ស៊ុម ពិសិទ្ធិ ព្រះលេខាគណខេត្ត, ព្រះតេជគុណ ញ៉ូង ផៃ ព្រះអនុគណស្រុកបាគង, ព្រះតេជ គុណ ឡាច លាង ព្រះអនុគណស្តីទី, ព្រះតេជគុណ ពៅ ឆេង ព្រះអនុគណស្រុក, ព្រះ តេជគុណ សម្បត្តិ លីយឿត ព្រះគ្រូចៅអធិការវត្តកេសរារាម, ព្រះតេជគុណ ឃេង សុភស្ត្រ គង់នៅវត្តរាជបូណ៌, លោក នុត វិល័យ អនុប្រធានមន្ទីរធម្មការខេត្ត ។
ខេត្តកំពង់ធំ មានការចូលរួមពី ព្រះតេជគុណ សៀង សុខ ព្រះមេគណខេត្ត, ព្រះតេជគុណ ស៊ិន សោភ័ណ ព្រះបាឡាត់គណខេត្ត, ព្រះតេជគុណ លឿង ហ៊ុំ ព្រះវិន័យធរគណខេត្ត, ព្រះតេជគុណ ខៃ ម៉ៅ ព្រះធម្មធរខេត្ត, ព្រះតេជគុណ ពិប ស៊ាន ប្រះសមុហ៍គណខេត្ត, ព្រះតេជគុណ គង ឈន ព្រះអនុគណស្រុក, ព្រះតេជគុណ ឈួន ចាន់រី លេខាធិការគណខេត្ត, ព្រះតេជគុណ អៀង សំអ័ន សមុហ៍អនុគណស្រុក, ព្រះតេជគុណ សែន ស៊ឺន ព្រះអនុគណស្រុក, ព្រះតេជគុណ កែវ សំអុល, ព្រះតេជគុណ មុំ វណ្ណា, ព្រះតេជគុណ ហេង ហ៊ំង, លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការខេត្ត និងមន្រ្តីសង្ឃជាច្រើនអង្គទៀត ៕៚

Buddhist Association of Cambodia

ពត៌មានផ្សេងៗទៀត
i ii
CHECK MAIL: BAC  Yahoo  Gmail
. : : ! Copyright © 2009-2010 Buddhist Associateion of Cambodia, All rights reserved ! : : .