|
ការប្រជុំសរុបរបាយការណ៍របស់ ពុទ្ធិកសមាគម កម្ពុជរដ្ឋ សម្រាប់អាណត្តិ ២០០៧-២០០៩ និងអំពីគម្រោងរបស់ ពុទ្ធិកសមាគមសម្រាប់អាណត្តិបន្ត បានប្រព្រឹត្តិទៅនៅទីស្នាក់ ការកណ្តាលរបស់ ពុទ្ធិក សមាគមកម្ពុជរដ្ឋ នាអាគារក្នុងបរិវេណ ពុទ្ធិកវិទ្យាល័យ សុរាម្រឹត(អតីតក្រសួងការបរទេស) ក្រោអធិបតីខ្ពង់ខ្ពស់ របស់សម្តេចព្រះមហាសង្ឃរាជ, សម្តេចព្រះសង្ឃ នាយក, សម្តេចព្រះសង្ឃ នាយករង, ព្រះរាជាគណៈ, ព្រះថេរានុថេរៈជាមន្រ្តីសង្ឃ, ឯកឧត្តម, លោកជំទាវ, ឧកញ៉ា, សាស្ត្រាចារ្យ បណ្ឌិត អស់លោក លោកស្រី និងឧបាសក ឧបាសិកា ពុទ្ធបរិស័ទជាច្រើនរូប កាលពីថ្ងៃសៅរ៍ ១០ កើតខែបុស្ស ពុទ្ធសករាជ ២៥៥៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៩ កន្លងទៅនេះ ។
ការប្រជុំគឺស្តីអំពីការបូកសរុប លទ្ធផលដែលទទួលបាន ពីការប្រឹងប្រែងរបស់ពុទ្ធិកសមាគម អាណត្តិ ២០០៧ និង២០០៩ ដែលដឹកនាំដោយ ឧកញ៉ាមហាឧបាសិកា ញ៉ឹក ប៊ុនថា ជាប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលកន្លងមកបានមានការគាំទ្រ យ៉ាងពេញ ទំហឹងពីប្រមុខរាជរដ្ឋាភិបាល និងស្ថាប័នព្រះពុទ្ធសាសនា។ ហើយការប្រជុំនោះដែរបាន ពិភាក្សាអំពីគោលដៅរបស់ ពុទ្ធិក សមាគមសម្រាប់ឆ្នាំ ២០១០ ក្រោមអធិបតីភាពរបស់ សម្តេចព្រះមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះព្រះជាណាចក្រកម្ពុជា សម្តេចព្រះព្រះវ័នរត អំ លឹមហេង ព្រះសង្ឃ នាយករងទី២, សម្តេចព្រះឃោសធម្ម ណយ ច្រឹក ព្រះសង្ឃនាយក រងទី៣, សម្តេចព្រះឧត្តមបញ្ញា ដូង ផង សមាជិកព្រះថេរសភានៃ ព្រះរាជា ណាចក្រកម្ពុជា, សម្តេចព្រះអរិយវង្ស សៅរ៍ ច័ន្ទថុល្ល អគ្គាធិការរង និងជាលេខាធិការ ពុទ្ធិកសិក្សាជាតិ និងសម្តេច ព្រះរាជាគណៈជាច្រើនអង្គទៀត និងគណៈកម្មការ និងសមាជិក របស់ពុទ្ធិក សមាគមកម្ពុជរដ្ឋ ដែលមានឧកញ៉ាមហាឧបាសិកា ញ៉ឹក ប៊ុនថា, លោកជំទាវ បណ្ឌិត ខ្លោត ធីតា, លោកជំទាវ ហូ ណូន, ឯកឧត្តម ឈន អៀម, ឯកឧត្តម ដោក ណារិន, ឯកឧត្តម ជា សុខុម, ឯកឧត្តម ជា គាន, លោកជំទាវ ម៉ែន នារីវុឌ្ឍី-ហូសុធី និងបុគ្គលិក របស់ពុទ្ធិកសមាគមកម្ពុជរដ្ឋជានិងពុទ្ធបរិស័ទជាច្រើនរូប។
ទាញយករបាយកាណ៍ប្រជុំបូកសរុប(២០០៧-២០០៩)( ) |