Buddhist Association of Cambodia
 
 
If you have any problem with this website, please contact me, Mao chi channa E-mail:info@bacambodia.org or Phone (+855) 12-801-803
i i i
Main Menu
Buddhist Association of Cambodia
 
 
i
Buddhist Association of Cambodia
អំពីពុទ្ធិកសមាគម
========================
លក្ខន្តិកៈពុទ្ធិកសមាគម
 

ធម៌នមស្សការសង្ខេប
 
VISITOR'S VIEWS
free web stats
i
Buddhist Association of Cambodia
 
មាតិកាផ្សេងៗ
========================

 
សរសេរដោយ ៖ កម្ពុជរដ្ឋ
 
នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៣៨០


កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៣៨០ ប្រារឰនៅថ្ងៃ ១១កើត ខែបុស្ស ពុទ្ធសករាជ ២៥៥៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០០៩ ក្រោមអធិបតីភាព របស់ លោកជំទាវ ជៀម យៀប និងឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា

ប្រធានបទថ្ងៃនោះគឺអំពី ធម្មក្ខន្ធ ៤យ៉ាងគឺៈ សីលក្ខន្ធ១ សមាធិក្ខន្ធ១ បញ្ញាក្ខន្ធ១ វិមុត្តិក្ខន្ធ១ ៖

  • សីលក្ខន្ធ បានដល់គំនរសីល ប៉ុន្តែក្នុងទីនេះសំដៅយកគុណរបស់សីល សីលគឺជា គុណជាតិម៉្យាងដែលស្ថិត នៅក្នុងសន្តានចិត្តដែលមនុស្សគ្រប់គ្នាត្រូវការ ជាចាំបាច់ ដែលមិនអាចខានបានឡើយ
  • សមាធិក្ខន្ធ គឺគុណធម៌ដែលស្តែងចេញនូវសភាព ស្ងប់ស្ងាត់របស់ចិត្ត និងការដល់ នូវសភាពនឹងធឹងរបស់ ចិត្តដែលអាចឱ្យចិត្តបាននូវសេចក្តីសុខបាន ។
  • បញ្ញាក្ខន្ធ គឺគុណជាតិដែលញុំងសត្វឱ្យបានដឹងជាក់ ច្បាស់នូវក្នុងជីវិត ចេះរៀបចំ ទុកដាក់នូវជីវិតរបស់ខ្លួន ឱ្យបានល្អ បានឆ្លាត យល់គ្រប់កិច្ចការរហូតដល់ដឹង ច្បាស់នូវទុក្ខពិតហើយរំលត់ទុក្ខទៅព្រះនិព្វានទៀតផង។
  • វិមុត្តិក្ខន្ធ គឺការរួចផុតពីកិលេស អកុសល ដែលជា ហេតុឱ្យសត្វរងទុក្ខវេទនា។

ព្រះធម្មថិកនៅថ្ងៃនោះមានដូចជា ព្រះតេជគុណ ឡុង សុភាព វត្តសំពៅមាស, ព្រះតេជ គុណ គង់ ផែង វត្តស្រះចក, ព្រះតេជគុណ ប៉ែន វិបុល វត្តបទុមវតី, ព្រះតេជគុណ ទេព សុផានី វត្តសារាវន្តតេជោ, ព្រះតេជគុណ ជា សុមាលា វត្តសំពៅមាស, ព្រះតេជគុណ ឌិន ផល្លា វត្តឧណ្នាលោម, ព្រះតេជគុណ សុខ ពិសិដ្ឋ វត្តបទុមវតី, ព្រះតេជគុណ ធន់ ជិនជាលី វត្តព្រៃឬស្សី, ព្រះតេជគុណ ញ៉ិប យន្ត័ វត្តសុវណ្ណបទុម, និង ព្រះតេជគុណ ឈិត សុផាន្នី វត្តថាន់ ៕៚

ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៣៨០

Buddhist Association of Cambodia

កូដ
ចំណងជើងព្រះធម៌
ស្តាប់
59
ប្រភពនៃសេចក្តីសុខ
60
តើសេចក្តីសុខបានពីការបន់ស្រន់ដែរឬទេ?
61
តើការធ្វើបុណ្យសងបាបបានដែររឺទេ?
62
សីលក្ខន្ធ (ធម្មក្ខន្ធបួនយ៉ាង)
63
ធម្មក្ខន្ធបួនយ៉ាង (សីលក្ខន្ធ)«បន្ត»
64
ធម្មក្ខន្ធបួនយ៉ាង (សមាធិក្ខន្ធ)

ពត៌មានផ្សេងៗទៀត
i ii
CHECK MAIL: BAC  Yahoo  Gmail
. : : ! Copyright © 2009-2010 Buddhist Associateion of Cambodia, All rights reserved ! : : .