Buddhist Association of Cambodia
 
 
If you have any problem with this website, please contact me, Mao chi channa E-mail:info@bacambodia.org or Phone (+855) 12-801-803
i i i
Main Menu
Buddhist Association of Cambodia
 
 
i
Buddhist Association of Cambodia
អំពីពុទ្ធិកសមាគម
========================
លក្ខន្តិកៈពុទ្ធិកសមាគម
 

ធម៌នមស្សការសង្ខេប
 
VISITOR'S VIEWS
free web stats
i
Buddhist Association of Cambodia
 
មាតិកាផ្សេងៗ
========================

 
សរសេរដោយ ៖ កម្ពុជរដ្ឋ
 
នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៣៧៩


កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៣៧៩ ប្រារឰនៅថ្ងៃ ៤កើត ខែបុស្ស ពុទ្ធសករាជ ២៥៥៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០០៩។ កម្មវិធីនាថ្ងៃនេះក្រោម អធិបតីភាពរបស់ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត, សម្តេចព្រះពោធិវង្ស អំ លឹមហេង, ព្រះញាណវង្ស ឃឹម សន, ព្រះទេពសត្ថា ឃី សុវណ្ណរតនា, លោកស្រី មួរ វួច និងឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា និងមានការនិមន្តចូលរួមដោយ ព្រះសង្ឃចំនួន២៤ ព្រះអង្គ និងពុទ្ធបរិស័ទចំនួនប្រមាណជា ៣៩០ នាក់ ។

មហាឧបាសិកា ញ៉ឹក ប៊ុនថា បានយាងអារាធនា សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះពោធិវង្ស អំ លឹមហេង សំដែងព្រះធម៌ និងយាងជាអធិបតីក្នុងពិធី អភិសេកព្រះពុទ្ធ រូបប្រាក់និង មាស។ ការសម្តែងធម៌ក្នុងថ្ងៃនោះ មានប្រធានបទអំពីការ សមាទាន ៤យ៉ាងគឺ

  • ការសមាទានធម៌ ជាទុក្ខក្នុងបច្ចុប្បន្នផង មានផលជាទុក្ខទៅមុខផង បានសេចក្តីថា ការបតិបត្តិរបស់ពួកអចេល (អ្នកប្រព្រឹត្តអក្រាត)គឺជាហេតុនាំ មកនូវសេចក្តី លំបាកក្នុងពេលបច្ចុប្បន្ន ហើយមិនមែនជា បដិបទាជាសុខ មានសុខវិបាកទេ រមែងជាទុក្ខដោយពិតព្រោះ មិនជាបញ្ញាដើរតួរមុខ គឺ ជាអវិជ្ជាជាអ្នក ដើរតួរមុខ ព្រោះឥតបានប្រយោជន៍អ្វីអំពីការបតិបត្តិនោះឡើយ។
  • ការសមាទានធម៌ជាទុក្ខក្នុងបច្ចុប្បន្នតែងមានផល ជាសុខ ក្នុងបរលោកខាងមុខ។ ព្រោះពេលដែល កំពុងបតិបត្តិលំបាកស្ទើរស្រែកយំ ព្រោះមិនទាន់បានពាល់ ត្រូវ អរហត្តផល តែផលតទៅរបស់បុគ្គលនោះរមែង ជាសុខ។
  • ការសមាទានធម៌ជាសុខក្នុងបច្ចុប្បន្ន ឥតមានផលជា ទុក្ខតទៅខាងមុខ ពោលគឺការ សប្បាយ ត្រេកអរក្នុង កាមគុណក្នុងលោកនេះ។

នៅក្នុងថ្ងៃនេះក៏មានកម្មវិធីវេរ ព្រះត្រៃបិដក ១ចប់ ព្រមទាំងទូ១ វចនានុក្រម បទានុក្រម រត្តនវត្ថុពុទ្ធបរិស័ទ ១ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅៈ វត្តខ្យាងខាងជើង ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង។

Buddhist Association of Cambodia

ពត៌មានផ្សេងៗទៀត
i ii
CHECK MAIL: BAC  Yahoo  Gmail
. : : ! Copyright © 2009-2010 Buddhist Associateion of Cambodia, All rights reserved ! : : .