Buddhist Association of Cambodia
 
 
If you have any problem with this website, please contact me, Mao chi channa E-mail:info@bacambodia.org or Phone (+855) 12-801-803
i i i
Main Menu
Buddhist Association of Cambodia
 
 
i
Buddhist Association of Cambodia
អំពីពុទ្ធិកសមាគម
========================
លក្ខន្តិកៈពុទ្ធិកសមាគម
 

ធម៌នមស្សការសង្ខេប
 
VISITOR'S VIEWS
free web stats
i
Buddhist Association of Cambodia
 
មាតិកាផ្សេងៗ
========================

 
សរសេរដោយ ៖ កម្ពុជរដ្ឋ
 
នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៤០៦


កម្មវិធីនាទីឈ្វេងយល់ព្រះពុទ្ធសាសនា លើកទី ៤០៦ ប្រារឰនៅថ្ងៃ ១៥រោច ខែ បឋមាសាឍ ពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី ១១ ខែ កកដ្តា ឆ្មាំ ២០១០ ដែលមាន ការឈ្វេងយល់អំពី ឧបាទានខន្ធ ៥ បន្តពីសប្តាហ៍មុន ។

ពាក្យថា ឧបាទានខន្ធ បានសេចក្តីថា ការប្រកាន់មាំនៅ កងខន្ធ៥ គឺ រូបូបាទានខន្ធ១ វេទនូបាទាន ខន្ធ១ សញ្ញូបាទានខន្ធ១ សង្ខារខន្ធ១ វិញ្ញាណូបានទានខន្ធ១។ រូបូបាទានខន្ធ សេចក្តីប្រកាន់ មាំកងខន្ធ គឺរូប។ ការប្រកាន់មាំកងរូបនេះ គឺប្រកាន់ថារូបនេះជា របស់ អាត្មាអញ។ សូម្បីរូបជាអតីតក្តី អនាគត់ក្តី ជាបច្ចប្បនក្តី សេចក្តីប្រកាន់នេះគឺធ្វើឱ្យ សត្វលោកយល់ ឬហួងហែង ថារូបទាំង អស់នោះជារបស់ខ្លួន។ សេចក្តីប្រកាន់នេះ ព្រះពុទ្ធសំដែងថា កិលេសចាក់ស្រេះសន្តាន ចិត្តសត្វ ធ្វើអោយសត្វវិលវល់ ក្នុងវដ្តសង្សារ មិនមានទីបំផុត។ តែផ្ទុយទៅវិញុ បើសត្វលោកលះបង់នូវសេចក្តី ប្រកាន់ក្នុង រូបបានហើយ សត្វលោកនិងរូចចាកទុក្ខបាន បានសម្រេច ព្រះនិព្វាន។ វេទនូបាទានក្ខន្ធ សេចក្តីប្រកាន់ មាំក្នុង ខន្ធគឺវេទនា។ វេទនា ការសោយនូវរស់នៃអារម្មណ៍ តាម ពិតវេទនាជាបរមត្តធម៌ សុទ្ធសាធ កើតឡើងតាម ធម្មជាតិ មិនមែនជាកុសល រឺអកុសលឡើយ តែវេតនា មានជា ទុក្ខ ជាសុខ និងមិនទុក្ខមិនសុខ។ ការប្រកាន់មាំ ធ្វើឱ្យសត្វលោក កើតទុក្ខយ៉ាងធំធេង ក្នុង វាលវដ្តសារ ហើយ សត្វលោកប្រាថ្នាចង់បាន តែសុខវេទនា តែម៉្យាង ដែល ធ្វើឱ្យគេមិន ត្រូវការ ទុក្ខវេទនា តែអ្វីៗមិនមែន កើតឡើង តាមការចង់បានរបស់ខ្លួនឡើយ គឺអាស្រ័យនូវ ហេតុនិងបច្ច័យសព្វគ្រប់ ក៏ញុំងផលជាសុខ ជាទុក្ខ រឺមិន សុខ មិនទុក្ខឱ្យកើតឡើងប្រាកដ។ ការប្រកាន់មាំដោយសារ សត្វលោកមិនធ្វើឱ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមនូវ ហេតុនិង បច្ច័យនៃវេទនាតែប៉ុណ្ណោះ តែចំពោះព្រះអរិយ ដែលមានបញ្ញាឃើញ ច្បាស់ធម្មជាតិពិត នៃវេទនាក៏ មិនប្រកាន់នូវវេទនាទាំងឡាយ លោកឃើញច្បាស់ថាវេទនា គ្រាន់តែជាវេទនា ប៉ុណ្ណោះ មិនមែនសត្វមិនមែន បុគ្គលឡើយ។ សញ្ញូបាទានខន្ធ ខន្ធគឺ ការប្រកាន់នូវ សញ្ញា។ សញ្ញាគឺការចងចាំនូវអារម្មណ៍ តាមរយៈទ្វាទាំង៦ ឧបាទាន (ឧប +អាទាន) ការ ប្រកាន់មាំ ខន្ធ គំនររឺកង សញ្ញូបានទានខន្ធ តាមសេចក្តីពិតសញ្ញាគ្រាន់តែជា បរមត្ថធម៌សុទ្ធប៉ុណ្ណោះ មិនមែនជាកុសល រឺអកុសល នោះឡើយ វាអាស្រ័យហេតុ គ្រប់គ្រាន់ទើបសញ្ញាកើត ឡើង ប៉ុន្តែពេលបូកជា មួយឧបាទាន (ការប្រកាន់មាំ) ក៏ក្លាយជាអកុសលសុទ្ធ ហើយក៏បន្តទុក្ខទោសជាច្រើន ក្នុងវាលវដ្តសង្សារ។ ការប្រកាន់ ការចងចាំ របស់ខ្លួន ធ្វើអោយសត្វកើតទុក្ខ ច្រើនមានសេចក្តី សប្បាយបន្តិច បន្តួចប៉ុណ្ណោះ។ អ្នកចម្រើនដោយប្រាជ្ញា មើលឃើញនូវ សញ្ញូបាទានខន្ធ តាមសេចក្តីពិត មានការកើតឡើង តាមហេតុតាមបច្ច័យ ទើបមិនជាប់ជំពាក់ និងសញ្ញរបស់ ខ្លួន។ សញ្ញាកើត ឡើងមិនមែន ដោយសារយើងប្រកាន់ មាំនោះឡើយ សញ្ញាកើតឡើងព្រោះចម្រើន នូវហេតុនៃ សញ្ញាប៉ុណ្ណោះ។ បុគ្គលដែលមិន បានស្គាល់នូវសញ្ញា ពិត ធ្វើឱ្យចិត្ត សោយសោក កើតទុក្ខវិប្បដិសារីជា ច្រើនទាំងក្នុង ជាតិនេះនិងអនាគតជាតិ។ សង្ខារូបាទានក្ខន្ធ ខន្ធគឺ ការប្រកាន់នូវសង្ខារ។ សង្ខារ ការប្រជុំតាក់តែងមានបី គឺបុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និង អនេញ្ជាភិសង្ខារ។ ក្នុងសេចក្តីនេះ ព្រះសម្មាសម្ពុទ្ធទ្រង់ សម្តែងអោយ យើង មិនជាប់ ជំពាក់ ក្នុងសង្ខារទាំងអស់សូម្បីតែបុញ្ញាភិសង្ខារ។ ព្រះពុទ្ធទ្រង់ប្រៀបសង្ខារ នេះថាដូចជា ដើមចេកគឺមិនមាន ខ្លឹមសារអ្វីសូម្បីតែបន្តិច ព្រោះថាសក្ខណៈនៃសង្ខារមានបីគឺ ឧបាន កើតឡើង ឋិតិ ស្ថិតនៅប្រែប្រួលជានិច្ច ទីបំផុតគង់ បែកធ្លាយ។ លក្ខណៈបីយ៉ាងនៃ សង្ខារនេះវិលចុះវិល ឡើងអស់ពីកំណើតមួយទៅកំណើតមួយ។ ដូច្នេះបុគ្គល គម្បី ឃើញនូវ លក្ខណៈមិនទែងៀនិងភាពមិន មានខ្លឹមសារ នៃសង្ខារហើយលះនូវការប្រកាន់មាំក្នុងសង្ខារ។ វិញ្ញាណូបាទានក្ខន្ធ ខន្ធគឺការប្រកាន់មាំនូវវិញ្ញាណ។ វិញ្ញាណ គឺការ ដឹងច្បាស់នូវ អារម្មណ៍ ពោលគឺ អារម្មណ៍តាមរយៈ អាយតនៈទាំង៦។ ឧទាហរណ៍ថា ចក្ខុបះនឹងរូប កើត ចក្ខុវិញ្ញាណ បុគ្គលដែលមិនបានអប់រំ ច្រើនក្នុងធម៌ក៏ប្រកាន់ មាំនូវវិញ្ញាណ នោះថាជារបស់ខ្លួន។ ប្រកាន់មាំដូច្នេះក៏ ធ្វើឱ្យបុគ្គលនោះរងនូវសេចក្តីទុក្ខ លំបាកជាច្រើន ហើយធ្វើ អោយវិលវល់ក្នុងវាលវដ្តសង្សារ។ អ្នកមានប្រាជ្ញា ពិចារណា ឃើញនូវវិញ្ញាណត្រឹម វិញ្ញាណប៉ុណ្ណោះ ព្រោះថាវិញ្ញាណ កើតឡើងតាមហេតុតាមបច្ច័យ។

នៅក្នុងថ្ងៃនេះក៏មានកម្មវិធីវេរ ព្រះត្រៃបិដក ១ចប់ ព្រមទាំងទូ១ វចនានុក្រម បទានុក្រម រត្តនវត្ថុ ពុទ្ធបរិស័ទ ១ចប់់ ប្រគេនដល់ព្រះសង្ឃគង់នៅ វត្តសារាវន័តេជោ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទាញយកព្រះធម៌នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី ៤០៦

Buddhist Association of Cambodia

កូដ
ចំណងជើងព្រះធម៌
ស្តាប់
213
សញ្ញូបាទានខន្ធ «បន្ត»
214
សង្ខារូបាទានខន្ធ «បន្ត»
215
វិញ្ញាណូបាទានខន្ធ «បន្ត»
216
វិញ្ញាណូបាទានខន្ធ «បន្ត»
217
ហេតុអ្វីបានមានពុទ្ធានុញ្ញាតឱ្យចាំព្រះវស្សា?
218
គុណប្រយោជន៍អ្វីខ្លះក្នុងការចាំព្រះវស្សា?
219
ទោសរបស់ឧបាទានខន្ធ៥
220
គុណសម្បត្តិរបស់ខន្ធ៥ដូចម្តេច?

ពត៌មានផ្សេងៗទៀត
i ii
CHECK MAIL: BAC  Yahoo  Gmail
. : : ! Copyright © 2009-2010 Buddhist Associateion of Cambodia, All rights reserved ! : : .