Buddhist Association of Cambodia
 
 
If you have any problem with this website, please contact me, Mao chi channa E-mail:info@bacambodia.org or Phone (+855) 12-801-803
i i i
Main Menu
Buddhist Association of Cambodia
 
 
i
Buddhist Association of Cambodia
អំពីពុទ្ធិកសមាគម
========================
លក្ខន្តិកៈពុទ្ធិកសមាគម
 

ធម៌នមស្សការសង្ខេប
 
VISITOR'S VIEWS
free web stats
i
Buddhist Association of Cambodia
 
មាតិកាផ្សេងៗ
========================

 
សរសេរដោយ ៖ កម្ពុជរដ្ឋ
 
បត្តិទានគាថា(យំកិញ្ចិ)


យំ​ កិញ្ចិ កុសលកម្មំ កត្តព្វំ កិរិយំ មម កយេន វាចា មនសា ទិទសេ សុគតំ កតំ យេ សត្តា សញ្ញិនោ អត្ថិ យេ ច សត្តា អសញ្ញិនោ កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគី ភវន្តុតេ យេ តំ កតំ សុវិទិតំ ទិន្នំ បុញ្ញផលំ មយា​ យេ ច តត្ថ នជានន្តិ ទេវាគន្ត្វា និវេទយុំ សព្វេ លោកម្ហិ យេ សត្តា ជិវន្តាហារហេតុកា មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម ចេតសាតិ។

ប្រែថាៈ យំកិញ្ចិ កុសលកម្មំ កិរិយំ មមអំពើជា កុសលឯណាមួយដែលខ្ញុំគប្បីធ្វើ កាយេន វាចា មនសា ដោយទ្វារទាំងបីគឺកាយ វាចា ចិត្ត ទិទសេ សុគតំ កតំ អំពើជាកុសលទាំងអាស់នោះ ដែលខ្ញុំបានធ្វើហើយ ជាកុសលអាចនឹងឱ្យទៅកើតក្នុងស្ថាន ត្រៃត្រឹង្សសួគ៌បាន យេ សត្តា​ អសញ្ញិនោ អត្ថិ សត្វទាំងឡាយឯណា គឺមនុស្សឬទេវតាទាំងឡាយ ឬព្រហ្មដែលជាសត្វមាន សញ្ញាក្តី យេ ច សត្តា អសញ្ញិនោ សត្វទាំងឡាយឯណាជាអញ្ញីសត្វ គឺសត្វដែលឥតសញ្ញាក្តី កតំ បុញ្ញ​ផលំ មយ្ហំ សព្វេ ភាគី ភវន្តុតេ សត្វទាំងឡាយទាំងអស់នោះចូរ ឱ្យបាននូវ ចំណែក បុណ្យ ហើយចូរសោយនូវផលបុណ្យ ដែលខ្ញុំបាន ធ្វើហើយ បានឧទ្ទិសផ្សាយឱ្យទៅនេះចុះ យេតំ​ កតំ សុវទិតំ ទិន្នំ បុញ្ញផលំ មយា បុណ្យដែលខ្ញុំបាន ធ្វើហើយនោះ បើសត្វទាំងឡាយឯ ណាបានដឹងច្បាស់ ហើយ សត្វទាំងឡាយនោះចូរឱ្យបានសោយ នូវផលបុណ្យដែលខ្ញុំបាន ឧទ្ទិសឱ្យទៅនោះចុះ យេ​ច តត្ថ នជានន្តិ ម្យ៉ាងទៀតបណ្តាអស់សត្វទាំងនោះ បើជាសត្វ ទាំងឡាយឯណាមិនបានដឹងនូវ បុណ្យដែលខ្ញុំបានធ្វើហើយ នោះ ទេវា គន្ត្វា និវេទយុំ សូម ទេវតាទាំងឡាយ អញ្ជើញទៅអោយ ដំណឹងដល់សត្វទាំងឡាយនោះ ឱ្យបានដឹងផងថា ជន ឯណោះគេបានធ្វើបុណ្យហើយ គេឧទ្ទិសផ្សាយផលបុណ្យនោះដល់អ្នកទាំងឡាយៗ ចូរអនុ មោទនាត្រេកអរនឹងបុណ្យគេនោះចុះ សព្វេ លោកម្ហិ យេ សត្តា ជីវន្តាហារហេតុកា សត្វទាំង ឡាយឯណា ក្នុងលោកទាំងអស់ ដែលអាស្រ័យនូវអាហារ ហើយរស់នៅ មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម ចេតសាតិ សត្វទាំងឡាយ ទាំងអស់នោះចូរឱ្យបាននូវ ភោជនជាទី គាប់ចិត្តដែល សម្រេចដោយបញ្ញឬទ្ធិតាមចិត្តខ្ញុំដែល ឧទ្ទិសផ្សាយទៅឱ្យនេះចុះ៕៚

Buddhist Association of Cambodia

ពត៌មានផ្សេងៗទៀត
i ii
CHECK MAIL: BAC  Yahoo  Gmail
. : : ! Copyright © 2009-2010 Buddhist Associateion of Cambodia, All rights reserved ! : : .