|
សុបដិបន្នោ ភគវតោ សាវកសង្ឃោ
ឱជុបដិបន្នោ ភគវតោ សាវកសង្ឃោ
ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ
សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ
យទិទំ ចត្តារិ បុរិសយុគានិ អដ្ឋបុរិសបុគ្គលា ឯសភគវតោ សវកសង្ឃោ អហុនេយ្យោ បាហុនេយ្យោ ទក្ខិនេយ្យោ អញ្ជលិករណិយោ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិ។
ប្រែថាៈ សុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័ក ព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ ហើយដោយប្រពៃ គឺប្រតិបត្តិតាមគន្លងព្រះនពលោកុត្តរធម៌ ឱជុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃ ព្រះដ៏មានព្រះភាគលោក ប្រតិបត្តិដោយត្រង់គឺប្រតិបត្តិ ជាមជ្ឈិមប្បដិបទា ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះ ដ៏មានព្រះភាគ លោកប្រតិបត្តិ ដើម្បីត្រាស់ដឹងនូវព្រះនិព្វាន ជាស្ថានក្សេមផុតចាក ទុក្ខទាំងពួង សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគលោក ប្រតិបត្តិដ៏សមគួរដល់ សាមីចិកម្មគឺប្រតិបត្តិ ដល់សីល សម្មាធិ បញ្ញា យទិទំ ចត្តារិ បុរិសយុគ្គានិ ព្រះសង្ឃឯណា បើរាប់ជាគូនៃបុរសទាំងឡាយមាន៤គូ គឺព្រះសង្ឃដែលបាន សម្រេចនូវ សោតាបត្តិមគ្គ និងសោតាបត្តិផលជាគូមួយ សកិទាគាមិមគ្គ និងសកិទាគាមិផល ជាគូ១ អនាគមិមគ្ក និងអនាគាមិផលជាគូ១ អរហត្តមគ្គនិងអរហត្តផលជាគូ១ ឯសភគវតោ សាវកសង្ឃោ ព្រះសង្ឃទាំងនោះ ជាសង្ឃសាវ័កនៃព្រះដ៏មានព្រះភាគ អហុនេយ្យោ លោកគួរទទួលនូវចតុបច្ច័យ ដែលបុគ្គល ឧទ្ទិលចំពោះអ្នកមានសីល ហើយនាំយកមកអំពី ចម្ងាយបង្អោនមកបូជា បាហុនេយ្យោ លោកគួរទទួលនូវ អាគន្តុកទានគឺទានដែលបុគ្គល តាក់តែងដើម្បីញាតិនិងមិត្តដែលមកទិសផ្សេងៗ ហើយបង្អោនចូលមកបូជា ទក្ខិនេយ្យោ លោកគួរទទួលនូវទានដែលបុគ្គល ជឿនូវកម្ម និងផលរបស់កម្មហើយបូជា អញ្ជលិករណិយោ លោកគួរដល់អញ្ជលិកម្ម ដែលសត្វលោក គប្បីធ្វើ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិ លោកជា បុញ្ញក្ខេត្ត គឺជាទីដុះឡើងនៃពូជគឺបុណ្យ នៃសត្វលោក រកខេត្តឯណាដទៃក្រៃលែងគ្មាន៕៚ |